«លាទាំងមិនទាន់បានតបគុណម៉ែឪ! ក្មួយស្រី បុស្បា ក្មេងស្រីដ៏កតញ្ញូ បានចាកចេញទៅជារៀងរហូតហើយ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកយ៉ាងក្លាហាន»

🕊️ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត!
លាហើយក្មួយស្រី បុស្បា… លាទាំងមិនទាន់បានតបស្នងសងគុណលោកអ្នកមានគុណ ដូចអ្វីដែលក្មួយបានសន្យា ។

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានការរំជួលចិត្ត និងស្រក់ទឹកភ្នែកជាខ្លាំង ក្រោយទទួលដំណឹងថា ក្មេងស្រីដ៏ឆ្លាតវៃ និងមានកតញ្ញូតាធម៌ម្នាក់នេះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម បន្ទាប់ពីបានតស៊ូជាមួយជំងឺមហារីកគ្រាប់ឈាមយ៉ាងក្លាហាន ។

📍 ព័ត៌មានបុណ្យសព៖
បច្ចុប្បន្ន សពរបស់ក្មួយស្រី ត្រូវបានក្រុមគ្រួសារបញ្ជូនមកដល់ស្រុកកំណើត ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ដែលមានទីតាំងស្ថិតនៅ៖

ទីតាំង៖ ផ្ទះជាប់ហាង “ម្លប់ត្នោត”

អាសយដ្ឋាន៖ តាមបណ្តោយផ្លូវ ៧មករា ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមវិញ្ញាណក្ខន្ធក្មួយស្រី បុស្បា បានទៅកាន់សុគតិភព កុំឱ្យមានភាពឈឺចាប់ និងសេចក្តីទុក្ខវេទនាដូចជាតិកន្លងមកនេះទៀតឡើយ។ យើងគ្រប់គ្នានឹងចងចាំស្នាមញញឹម និងពាក្យពេចន៍ដ៏ឆ្លាតវៃរបស់ក្មួយជានិច្ច ។ 🙏បាយបាយក្មួយស្រី…។

Leave a Reply

Your email address will not be published. Required fields are marked *