រឿងពងទា ដែលកក្រើកលើបណ្តាញសង្គម ពេលនេះត្រូវបានសម្របសម្រួលបញ្ចប់ហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ភាគីទាំងពីរបានចូលមកជួបពិភាក្សាគ្នា និងព្រមព្រៀងបញ្ចប់បញ្ហា ដោយមិនប្តឹងផ្តល់គ្នាទៀតទេ ហើយក៏គ្មានការទាមទារសំណងពីភាគីណាមួយឡើយ។
បន្ទាប់ពីទទួលការអប់រំ និងណែនាំពីសមត្ថកិច្ចរួច ពួកគេទាំងពីរត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយសុខសាន្ត។
សូមអរគុណសមត្ថកិច្ចដែលបានចូលរួមដោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា បញ្ហាប្រហែលៗបែបនេះនឹងត្រូវដោះស្រាយដោយការយោគយល់ និងអធ្យាស្រ័យគ្នា។
សូមទស្សនារូបភាពខាងក្រោមនេះ