មុននេះបន្តិច នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏រំជួលចិត្តមួយ ទាក់ទង ម្ចាស់ឡាន និងអ្នកលក់ពងទាកូន ដោយប្រាប់ថា “🙏សូមអភ័យទោសម្ចាស់រូបទុកជាមុន រឿងរ៉ាវដ៏ហួសចិត្តមួយ រ៉ឺម៉កពងទាកូនប៉ះឡាន ម្ចាស់ឡានទារសំណង ៣០ដុល្លារ ចាំយូរពេក យកពងទាកូន បោកចោល កាត់លុយ30$😢
តើចំណេញអ្វី ដល់ខាងម្ចាស់ឡាន? គាត់កំហុសដោយអចេតនា លើកលែងបានគួរតែអធ្យាស្រ័យ ទំហំលុយ 20 ~30$ ធ្វើសប្បុរសធម៌ជាមួយអ្នកក្រខ្សត់ជាងខ្លួន មិនបាន ? ក្ររងការប្រមាថមើលងាយណាស់ 😭💔”។
ក្រោយដឹងរឿងនេះ ធ្វើឱ្យគ្រប់គ្នា បង្ហាញអារម្មណ៍ថា “ម្ចាស់ឡានចិត្តអាក្រក់ណាស់, មានឡានជិះដែរ តែចរិតថោកទាបអត់គុណធម៌, លែងចេះស្រឡាញ់គ្នាអស់ហើយគិតម៉េចទេ ដល់អ៊ីចឹងពេក, ឃើញរូបភាពខ្លោចចិត្ត”៕
