(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីនៃ មន្ទីរពេទ្យ ហ្លួង ម៉ែ បានសង្គ្រោះ និងធ្វើការវះកាត់ករណីគីសដៃស្បូនដ៏ធំសម្បើមមួយជូនស្ត្រីវ័យ ៤៤ឆ្នាំម្នាក់ ប្រកបដោយជោគជ័យ និងសុវត្ថិភាពខ្ពស់។ 👩⚕️👨🏽⚕️✨
⚖️ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ដុំគីសដៃស្បូននេះមានទម្ងន់រហូតដល់ទៅ ១០គីឡូក្រាម (10kg) ដែលមានទំហំធំស្មើនឹង ១/៥ នៃទម្ងន់ខ្លួន របស់អ្នកជំងឺផ្ទាល់! នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបង្ហាញពីសមត្ថភាព បទពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យឯកទេសយើង។ 👏💪
🌸 បញ្ហាសុខភាពស្ត្រីជារឿងសំខាន់ដែលមិនគួរមើលរំលង!
ដើម្បីការពារ និងថែរក្សាសុខភាពឱ្យបានល្អរឹងមាំ សូមបងប្អូនស្ត្រីទាំងអស់ អញ្ជើញមកធ្វើការពិនិត្យ និងប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ ហ្លួង ម៉ែ។ យើងខ្ញុំត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ជូននូវព័ត៌មានលម្អិត រោគវិនិច្ឆ័យច្បាស់លាស់ និងជម្រើសនៃការព្យាបាលដ៏ល្អប្រសើរបំផុតជូនលោកអ្នក។