(ភ្នំពេញ)៖ តារាសម្ដែងលំដាប់ជួរមុខ កញ្ញា ស៊ីន យូប៊ីន បានចេញមុខធ្វើសន្និសីទសារព័ត៌មានបកស្រាយជម្រះមន្ទិល និងព្រមានចាត់វិធានការច្បាប់ចំពោះអ្នកដែលបានជេរប្រមាថកិត្តិយសនាងយ៉ាងធ្ងន់ធ្ងរនៅលើបណ្ដាញសង្គម។
កញ្ញាបានបញ្ជាក់ថា ពេលនេះនាងកំពុងធ្វើការជាមួយមេធាវីផ្ទាល់ខ្លួន ដើម្បីប្រមូលរាល់ភស្តុតាងនៃការជេរប្រមាថទាំងនោះ ដើម្បីរៀបចំដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ប៉ុន្តែនាងកំពុងរង់ចាំមើលស្ថានភាពឱ្យល្អប្រសើរបន្តិចសិន។
ពាក់ព័ន្ធនឹងការរិះគន់ថា នាងមិនបានបង្ហោះសារឈឺឆ្អាលរឿង «សៀមឈ្លានពានកម្ពុជា» នោះ តារាស្រីរូបនេះបានបកស្រាយថា មូលហេតុគឺដោយសារគណនី Facebook របស់នាងមានបញ្ហា (ជាប់ Lock) តាំងពីខែមិថុនាមកម្ល៉េះ មិនអាចបង្ហោះអ្វីបាន។ ទោះជាយ៉ាងណា កញ្ញាអះអាងថា ខ្លួនបានបង្ហោះសារនិងវីដេអូជាប្រចាំនៅលើ TikTok និង Instagram (IG) ដែលបងប្អូនអាចចូលទៅឆែកមើលបាន។
ជាចុងក្រោយ កញ្ញា ស៊ីន យូប៊ីន បានសំណូមពរដល់មហាជនថា ប្រសិនបើមានគំនិត ឬសំណូមពរអ្វីចង់ឱ្យនាងធ្វើ សូមផ្តល់យោបល់មកនាងផ្ទាល់ក្នុងន័យស្ថាបនា ចៀសវាងការបង្ហោះជេរប្រមាថ ដែលបង្ហាញពីភាពមិនថ្លៃថ្នូររបស់ប្រជាជនខ្មែរយើង៕
សូមទស្សនាវីដេអូខាងក្រោមនេះ