កម្មទាន់ហន់!! ទឹកសមុទ្រហូរចូលទីក្រុងបាងកក លិចផ្លូវហាយវេមួយខ្សែ ដល់ថ្នាក់អាជ្ញាធរប្រកាសបិទបន្ទាន់ បណ្ដាលឱ្យកកស្ទះឡានណែនក្ដន់

ទឹកសមុទ្រហូរចូលទីក្រុងបាងកក លិចផ្លូវហាយវេមួយខ្សែ ដល់ថ្នាក់អាជ្ញាធរប្រកាសបិទបន្ទាន់ បណ្ដាលឱ្យកកស្ទះឡានណែនក្ដន់

កាលពីថ្ងៃទី ៤ ខែមករា​ ឆ្នាំ ២០២៦ កន្លងទៅនេះ ផ្លូវរាមាទី ២ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានទឹកជំនន់ជន់មកពីសមុទ្រ បណ្តាលឱ្យមានការស្ទះចរាចរណ៍​ ហើយអាជ្ញាធរត្រូវបិទផ្លូវដើម្បីដោះស្រាយ។

តាមព័ត៌មានបានឱ្យដឹងថា​ ផ្លូវរាមាទី ២ ជាផ្លូវហាយវេ មួយខ្សែដែលនៅភាគខាងលិចនៃទីក្រុងបាងកក ដែលភ្ជាប់ខេត្តសាមុតសាខុន និងសាមុតសុងក្រាម ឆ្ពោះទៅកាន់ទីក្រុងបាងកក ហើយផ្លូវនេះបានចាប់ផ្តើមលិចនៅម៉ោង ២ ថ្ងៃត្រង់ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៤០ នៅខាងបាងកក ក្រោមស្ពានក្លោងលួ។

ដោយឡែក មូលហេតុនៃការលិច ត្រូវបានគេឱ្យដឹងថា បណ្តាលមកពីការឡើងខ្ពស់នៃទឹកសមុទ្រ ហើយវាបានហូរចូលមកពន្លិចផ្លូវនេះតាមរយៈប្រព័ន្ធលូ ដែលបង្កឱ្យមានការស្ទះចរាចរណ៍នៅក្នុងការធ្វើដំណើរជាខ្លាំង។ ក្នុងនោះ នាយកដ្ឋានផ្លូវហាយវេ បានបញ្ជូនវិស្វករទៅត្រួតពិនិត្យមើលតំបន់ជុំវិញទាំងមូល ដើម្បីរកដំណោះស្រាយ ចំណែកអាជ្ញាធរក៏បានណែនាំប្រជាជនឱ្យជៀសវាងផ្លូវនេះជាបណ្តោះអាសន្នសិន ហើយប្រើប្រាស់ផ្លូវពេជ្រកាសេមជាផ្លូវជំនួសវិញ៕ ប្រភព៖ Khaosod

Leave a Reply

Your email address will not be published. Required fields are marked *