សរសើរមិនដាច់ពីមាត់! វីរភាពកីឡាករ កាន់ ម៉េងហុង ឡើងជញ្ជាំងជួយជនរងគ្រោះក្នុងគ្រោះអគ្គិភ័យ នៅឫស្សីកែវ កាលពីយប់មិញ

កីឡាករ កាន់ ម៉េងហុង (Kann Menghong) បានបង្ហាញភាពក្លាហាន និងទឹកចិត្តមនុស្សធម៌យ៉ាងគួរឱ្យកោតសរសើរ ក្នុងហេតុការណ៍អគ្គិភ័យមួយ នៅសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្រោយដឹងថា មានប្រជាពលរដ្ឋជាប់នៅខាងក្នុងផ្ទះដែលកំពុងឆេះ រួមទាំងកុមារ គាត់បានប្រថុយឡើងជញ្ជាំង ទម្លុះដំបូល ដើម្បីជួយសង្គ្រោះ។ ទោះរងរបួសបន្តិចបន្តួចក៏ដោយ គាត់បានជួយមនុស្សបានចំនួន ៥ នាក់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានបណ្តាលឱ្យមានការបាត់បង់ និងរងរបួសជាច្រើន ខណៈអាជ្ញាធរ និងកម្លាំងពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍យ៉ាងសកម្ម។ មូលហេតុកំពុងស្ថិតក្រោមការស្រាវជ្រាវ។

ទឹកចិត្តក្លាហាន និងស្មារតីជួយគ្នានៅពេលមានវិបត្តិរបស់កីឡាករ កាន់ ម៉េងហុង គឺជាគំរូល្អមួយសម្រាប់សង្គម ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *