វីរកងទ័ព ស៊ន វុទ្ធី ពលីជីវិតការពារជាតិ បន្សល់ទុកពាក្យផ្តាំចុងក្រោយដ៏រំជួលចិត្តដល់កូនចៅ

ក្រុមគ្រួសារ និងសាច់ញាតិបានរៀបចំពិធីបុណ្យសពជូន វីរកងទ័ព ស៊ន វុទ្ធី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី បន្ទាប់ពីសពរបស់លោកត្រូវបានរកឃើញ និងដង្ហែត្រឡប់មកវិញ។

មុនពេលពលី លោក ស៊ន វុទ្ធី បានបញ្ជាឱ្យកូនចៅក្រោមបង្គាប់ដកថយជាមុន ដើម្បីសុវត្ថិភាព ដោយលោកសុខចិត្តនៅទប់ទល់តែឯង។ លោកបានពោលពាក្យថា៖ «ហែងនាំគ្នា ចុះក្រោមទៅកូន ឪនៅទប់ ឪចាស់ហើយ… ជីវិតទាហាន ពលីនឹងជាតិ កិត្តិយសណាស់ បើងាប់ កុំឱ្យងាប់ទាំងអស់គ្នា»។

កូនស្រី (គណនីឈ្មោះ អាំង វលក្ខណ៍) និងកូនប្រុស (ឈ្មោះ Amm Bank) បានបង្ហាញក្តីរំជួលចិត្ត និងមោទកភាពចំពោះវីរភាពរបស់ឪពុក។ កូនប្រុសបានសន្យាថានឹងដើរតួជាកូនប្រុសតែមួយគត់ក្នុងគ្រួសារ មើលថែទាំម្តាយ និងជីដូន ព្រមទាំងណែនាំប្អូនៗឱ្យខិតខំរៀនសូត្រក្លាយជាសសរទ្រូងនៃប្រទេសជាតិ ដូចបំណងរបស់ឪពុក។

ពិធីបុណ្យត្រូវបានរៀបចំឡើងនៅ វត្តប្រាសាទគោកបេង ក្នុងទីរួមខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសជននានា។ មហាជនបានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពរូបនេះ ដើម្បីការពារជាតិមាតុភូមិ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *