នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង១៤និង៣០នាទី នៅចំណុចក្រុមទី៤ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីក្មេងល-ង់ទឹកស្លា-ប់ ជនរងគ្រោះឈ្មោះ កុល សៀវអឺ ភេទស្រី អាយុ ០៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បាននាំគ្នាទៅលេងទឹកអូរ ក្បែរផ្ទះក្នុងពេលមេឃកំពុងភ្លៀងខ្លាំង ដោយលេងជាមួយនិងបងប្អូនរបស់គេឈ្មោះ កុល ផាគីត ភេទប្រុស អាយុ០៦ឆ្នាំ នៅពេលកំពុងលេងនោះក៏មានទឹកឡើងខ្លាំងហូរគួចយកកុមារីរងគ្រោះ យកទៅបាត់ទៅក្នុងអូរ ក្បែរវត្តអូរជុំឧត្តមសាមគ្គី ចំណុចខាងលើ ។
ក្រោយពេលទទួលបានពត៌មាន កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងសឹករងស្រុកសំពៅលូន, កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងបងប្អូនប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវរុករាវរកនៅក្នុងទឹកអូរ រហូតដល់ម៉ោង១៨និង១០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានរកឃើញសាកសពកុមារី រងគ្រោះឈ្មោះ កុល សៀវអឺ បានបាត់បង់ជិវិតទៅហើយ នៅក្នុងទឹកអូរ។
បច្ចុប្បន្ន សាកសពកុមារីជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
សូមទស្សនាវីដេអូខាងក្រោមនេះ