នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញសារមួយតាមរយៈបណ្តាញសង្គម ពាក់ព័ន្ធនឹងស្ត្រីម្នាក់ យកប្តី២ រស់នៅជាមួយគ្នាចែកវេនគ្នារួមភេទ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ពន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់ យកប្តីពីរក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថា នៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។
តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដ ឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល? ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទ គាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយរបប ប៉ុលពត។ បុរសមានប្រពន្ធពីរ ឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផង ខ្លាចប្រពន្ធដឹងផង ព្រមទាំងរដ្ឋធម្មនុញ្ញចែងថា (ប្តីមួយប្រពន្ធមួយ) ផង។ សូមបងប្អូន ឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕”


